កំពតៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្ត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៥នាទីល្ងាច ត្រង់ចំណុចទល់មុខវរៈសេនាតូចលេខ១ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុង/ខេត្តកែប។
រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-3233 ចំណុះ១៥កៅអី បើកបរដោយឈ្មោះ មុត រ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើកបរ(រងរបួសធ្ងន់) មានទីលំនៅភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ រួមដំណើរ ១៦នាក់ស្រី ០៧នាក់ ព្រូឡានម្នាក់នឹងអ្នកបើកបរម្នាក់សរុប ១៨នាក់ អ្នករួមដំណើររងរបួស ០៥នាក់ របួសធ្ងន់ ០៣នាក់ ស្រី២នាក់
១-ឈ្មោះ មុំ ចាន់ធឿន ស្រី អាយុ ៣៦ឆ្នាំ ទីលំនៅភូមិរងឈ្វា ឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ រងរបួសស្រាល
២-ឈ្មោះ សៀន វិត ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិឈ្វា ឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ រងរបួសស្រាល
៣-ឈ្មោះ យ៉េង នាង ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្រការនាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត រងរបួសធ្ងន់
៤-ឈ្មោះ ខៀវ រស្មី ភេទប្រុស អាយុ ៩ឆ្នាំ មានទីលំនៅភូមិស្វាយសរ ឃុំរៀមអណ្ដើក ស្រុកគិរីវង្ស ខេត្តតាកែវ រងរបួសធ្ងន់
៥-ឈ្មោះ សួន ស៊ីម ភេទស្រី អាយុ ៧២ឆ្នាំ មានទីលំនៅភូមិចំបក់ទឹក ឃុំចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ រងរបួសធ្ងន់
ជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកទៅព្យាបាលរបួស នៅពេទ្យឯកជន(សុខុមាល)នៅភូមិដំណាក់ចង្អើរព្រៃធំកែបកែប។
រថយន្តម៉ាក នីសាន់ ពណ៌ក្រហម ប្រភេទបែនចំណុះ៥តោន ពាក់ស្លាកលេខ PP2458 ចង្កូតស្ដាំ ក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។
មូលហេតុ៖ រថយន្តបែនបត់ឆ្វេង ចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប រង់ចាំការដោះស្រាយ៕
មតិយោបល់