ភ្នំពេញៈ នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មានករណីឆក់កាបូបយួរដៃ កើតឡើងត្រង់ចំណុចមុខព្រះវិហារយេស៊ូគ្រឹះ ក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ជា វ៉ាន់ថា ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិកំពង់លួង ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ចិន បូនី ភេទស្រី អាយុ ៥១ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ សម្ភារៈនៅក្នុងកាបូបមានទូរស័ព្ទ ២គ្រឿងម៉ាកIPhone 6 ១គ្រឿង និងម៉ាកសាំសុង ១គ្រឿងរួមទាំងលុយចំនួនជាង ១០ម៉ឺនរៀល។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីកន្លែងហូបបាយ ដោយដើរថ្មើរជើង នៅក្បែរកន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក PCX ពណ៌ស មិនចាំស្លាកលេខឌុបគ្នា ពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥ អែបៗគាត់ពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបគាត់តែគាត់ប្រទាញប្រទង់ប្រតាយប្រតប់ធ្លាក់ ជនសង្ស័យម្នាក់ និងបានប្រជាពលរដ្ឋជួយចាប់ប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕









មតិយោបល់