រតនគិរីៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅក្រុងបានលុង។ ការចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ស្ថិតនៅត្រង់ចំណុចផ្លូវលំក្រោយហាងសួនរាត្រី ស្ថិតនៅក្នុងភូមិអភិវឌ្ឍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះឈ្មោះ ស៊ូ ហុងភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិខ្មែរ មានមុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុញៀន)ចំនួន០២ កញ្ចប់ធំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ ៕


មតិយោបល់