ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់បណ្តាលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៣ខ្នងទៀតហើយនៅស្រុកកំពង់ស្វាយ

កំពង់ធំ: ថ្ងៃទី ០១ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣និង៤០នាទី មានករណីខ្យល់កន្រ្តាក់០១លើកបណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នងស្ថិតនៅ ភូមិព្រៃគុយនិងភូមិព្រៃគុយ(ក) ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
១.ម្ចាស់ផ្ទះឈ្មោះ ព្រាប គក់់ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិព្រៃគុយ(ក)ផ្ទះទំហំ៣មx៥ម សង់ផ្ទាល់ដី
ខូចខាត:របើកដំបូលស័ង្កសីចំនួន០៥សន្លឹក។
២.ម្ចាស់ផ្ទះឈ្មោះ ឌូ ឌៀន ភេទប្រុស អាយុ៥០ឆ្នាំ នោភូមិព្រៃគុយ ផ្ទះទំហំ៦មx៨
ខូចខាត:របើកដំបូលក្បឿងប្រហែល២១៦សន្លឹក។
៣.ម្ចាស់ផ្ទះឈ្មោះ សៀង រ៉ុន ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិព្រៃគុយ ផ្ទះទំហំ៦មx៨ម
ខូចខាត:របើកដំបូលក្បឿងប្រហែល១៨៥សន្លឹក៕

 

មតិយោបល់