ព័ត៌មានជាតិ

ឈ្មួញ​ដុះ​ស្លែរ ឈ្មោះ ចែ រ៉​ន ត្រូវ​បាន​ឃាត់​មួយ​ដង្ហើមចង្រិត សមត្ថកិច្ច​ពុំ​ហ៊ាន​បង្ក្រាប​

​កំពង់ធំ ៖ ឈ្មួញ​ឈើ​ដុះ​ស្លែរ រកស៊ី​ប៉ៅ​ផ្តាច់​ស្រុក​សណ្តាន់ ដែល​ត្រូវបាន គេ​ស្គាល់ឈ្មោះ ចែ រ៉​ន ជា​ឈ្មួញ​ដ៏​ធំ​គ្រប ដណ្តប់​ឥទ្ធិពល​អំណាច​របស់​មេព្រៃ បានធ្វើ​សកម្មភាព​ដឹកឈើ កាលពី​វេលា​ម៉ោង ៨.៣០​នាទី​យប់​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៥ ដោយ​ដឹក​ឈើ​ចេញពី​ស្រុក​ចាស់ ឆ្លងកាត់​ចំនុច​អូ​ល្អក់ ពុំ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ឡើយ ជា​ហេតុ​ធ្វើឲ្យមាន ការសង្ស័យថា សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បាន​ទទួល​លាភស្ការៈ​ហើយ​បានជា មិន​ហ៊ាន​បង្ក្រាប​។​យោងតាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ និង​សង្កាត់​ទំរីង ព្រមទាំង​ផ្នែក​សណ្តាន់ ត្រូវបាន​ឈ្មួញ ឈ្មោះ ចែ​រ៉​ន បាន​ទិញ​ទឹកចិត្ត​អស់ហើយ ដោយ​ពុំ​មាន​ធ្វើការ​បង្ក្រាប​នោះ​ទេ គឺ​នៅ​ពេល​ដែល មានការ ឃាត់​រថយន្ត​របស់ ចែ​រ៉​ន ដែល​ត្រូវបាន​គេ​ដឹងថា ជា​ឈ្មួញ​ប្រចាំ​ស្រុក​សណ្តាន់ បែរ​ជា​មេព្រៃ​ម្នាក់​រួញ​ដូច​កង្កែប​នៅក្នុង អណ្តូង និង​ពុំ​មាន​បង្ក្រាប​ថែម​ទាំង​ជួយ​អន្តរាគមន៍​ដោះលែង​ទៅវិញ​។​ជាក់ស្តែង​កាលពី​២​ម៉ោង​កន្លងទៅនេះ មាន​ការឃាត់​រថយន្ត​របស់ ចែ​រ៉​ន ដែល​មាន​ដឹកឈើ​យ៉ាង​ពេញ ដោយ​រថយន្ត​បុក​សឺរ ចេញបី​ស្រុក​ចាស់ ទៅ​ដាក់​ឲ្យ​ក្រុមហ៊ុន​មួយ តែ​ត្រូវបាន​ដោះលែង​ភ្លាម និង​ពុំ​មាន​ការទប់ស្កាត់​និង​បង្ក្រាប​នោះ ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​ដទៃ​ដឹងចិត្ត ដឹង​ថ្លើម​របស់​សមត្ថកិច្ច​មេព្រៃ ថា​គ្មាន​អ្វី​ក្រៅពី​លុយ​ទេ លុយ​អាច​ទិញ​ទឹកចិត្ត របស់​សមត្ថកិច្ច​បាន ទោះជា​ដឹក​ចង់​បាក់​ទ្រុង​ឡាន​ក៏ដោយ ក៏​មេព្រៃ​មិន​ខ្ចី​រវល់​នោះឡើយ ៕​
20140208_212613

មតិយោបល់