ព័ត៌មានជាតិ

ប៉ាវ​ចិន​ស្រុក​ខ្មែរ​គាស់​សាកសព​មក​ពិនិត្យ​ផ្អើល​ពេញ​កំពង់ធំ ដូច​រឿង​ភាគ​ចិន​

កំពង់ធំ​៖ ជំលោះ​អំពើ​ហឹង្សា​មួយ​បាន​ឈាន​ដល់​ការ​ឃាតកម្ម ដោយសារ​គ្រួសារ​ប្តី​ប្រពន្ឋ​២​នាក់​ឈ្លោះ​គ្នា​វាយ តប​ប្រពន្ឋ ឳ​ក្មេក​ឃើញ​កូនប្រសារ​វាយ​កូនស្រី​របស់​ខ្លួន ហើយ​បាន​ឡើង​ទៅ​ឃាត់​កូនប្រសារតែ​ដល់​ហាម​មិន​ស្តាប់​ឳ​ក្មេក​ដែលជា​ជនពិការ​ជើង​ម្ខាង បាន​យក​ដែក​រ៉ឹង​ធ្ងន់​ដែល​ជា​ដែក​ច្រត់ វាយ​យ៉ាង​ពេញទំហឹង​ចំ​ខាងលើ​កញ្ចឹងករ បណ្តាល​ឲ្យ​សម្លាប់​បាត់​ស្មារតី ។​
​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ក្រោយ​ពី​ជនរងគ្រោះ​បាន​ស​ម្លប់ ក៏​ដោយសារ​តែ ម្តាយក្មេក ប្រពន្ឋ បាន​នាំគ្នា​ចាប់​ឲ្យ​ឳ​ពុក​ក្មេក​វាយ​ដើម្បី​ព្រមាន តែ​ដល់​ជ្រុលដៃ​ក៏​ជនរងគ្រោះ​បាន​ស​ម្លប់​នៅ កន្លែងកើតហេតុ ក្រោយមក​ឳ​ក្មេក​និង​ប្រពន្ឋ​បានអូស​យកទៅដាក់​ក្រោម​ជម្រុ​កស្រូវ លុះ​ជនរងគ្រោះ​ដឹងខ្លួន ក៏​ត្រូវបាន​សាច់ញ្ញាតិ​ដឹកយក​ទៅ​ពេទ្យ​ភូមិ ដើម្បី​ដេរ​របួស​ចំនួន ៦​ធ្នេរ ដែល​បាន​បែក​នៅ​ផ្នែក​ខាងក្រោយ លើ​កញ្ចឹងករ តែ​ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួល ដើរ​ងងឹតមុខ​ដួល​ជាច្រើន​ដង លុះ​បងថ្លៃ​ដឹក​មក​ពី​ពេទ្យ វិញ​ជនរងគ្រោះ​បាន​ឡើង​ទៅលើ​ផ្ទះ​មួយ​សន្ទុះ​ធំ​ក្រោយមក កូនស្រី​ជនរងគ្រោះ​បាន​ឡើង​ទៅលើផ្ទះ​ក៏​ស្រាប់តែ​ឃើញ​ឳ​ពុក​របស់​ខ្លួន​ស្លាប់​ដោយ​អង្គុយ​លុតជង្គង់ ក្បែរ​សសរផ្ទះ ចំណែក​នៅ​និង​ករ ជនរងគ្រោះ​មាន ខ្សែ​អង្រឹង​រុំ​នៅ​នឹង​ក​ជនរងគ្រោះ ចំណែក​បងថ្លៃ​បាន​ឡើង​ទៅ​មើល​ទើប​បាន​ផ្អើលឆោឡោរ ថា​មាន​ករណី ចងករ​សម្លាប់ខ្លួន ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ១៥ វិច្ឆិកា​ឆ្នាំ ២០១៤ វេលា​ម៉ោង​៤​ល្ងាច ។​
​ចំណែក​សាច់ញ្ញាតិ ខាង​ជនរងគ្រោះ​កើត​ការ​មិន​ពេញចិត្ត ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យជួយ​រក​យុត្តិធម៌​ថា ជនរងគ្រោះ​ពិតជា​មិនមែន​ស្លាប់​ដោយសារតែ​ការចងករ​សម្លាប់ខ្លួន​ដោយ​ការចោទប្រកាន់​នោះទេ ទើប​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​បញ្ជា​ឲ្យ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរ​ខេត្ត​កំពង់ធំ និង​ឲ្យ​ចុះ​មក​ទីតាំង​ផ្ទះជន​ជន​គ្រោះ និង​ផ្ទះ​ជនសង្ស័យ​ដើម្បី​រក​ភាព​យុត្ត​ធម៌ នៅ​ថ្ងៃ​ទី ២០ ខែ វិឆ្ឆិកា ឆ្នាំ ២០១៤​តែ​ក្រោយមក​ដោយសារ​តែ​ចម្លើយ​មាន​ភាព​មិន​ប្រកតី ទើប​លោក សាយណូ​រ៉ា ព្រះរាជអាជ្ញារង បានសម្រេច​គាស់​ភ្នូ​រ​ខ្មោច​ដើម្បី​ធ្វើ​កោសល្ស​វិឆ្ឆ័​យ​រក​ភាពយុត្តធម៌​ជូន​ជនរងគ្រោះ​។ លោក​សាយ ណូ​រ៉ា បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ ទីទួល​កបខ្មោច ដោយ​មាន​អាចារ្យ​សែនព្រេន​សុំ ម្ចាស់​ទឹក​ដី​កុំ​ប្រកែប្រកាន់ ដើម្បី​សុំ​គាស់​យក​សាកសព ក្រោយមក​ទើប​ធ្វើ​សកម្មភា គាស់​យក​ខ្មោច​ចេញពី មឈូស​ដើម្បី​ធ្វើ​កុសល្ស​វិច្ឆ័យ នៅ​ចំនុច​ប្រដាប់ភេទ ចំនុច​រាងកាយ និង​ចំនុច​ក​ជនរងគ្រោះ នៅលើ​កញ្ចឹងក នឹង​នៅ​ក​របស់​ជនរងគ្រោះ​តែ​ពុំ​ប្រទះឃើញ​មាន​ស្នាក​ស្នាម ការចងក​ធ្វើ​ឃាតកម្ម​នោះទេ ជនរងគ្រោះ​មានឈ្មោះ ឈិត ម៉ម ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មានកូន​៤​នាក់ បច្ចុប្បន្ន​រស់នៅ​ឃុំ​កំពង់ឈ្វា ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ។​លោក សាយ ណូ​រ៉ា បានឲ្យដឹងថា ក្រោយពី​សមត្ថកិច្ច​គាស់​ខ្មោច​យកមក​ធ្វើ​កោសល្ស​វិឆ្ឆ័​យ ដែល​មាន​ការចូលរួម​ពី សំណាក់​វេជ្ជបណ្ឌិត វ៉ាន ឌី នាយ​ផ្នែក​មន្ទីរពេទ្យ​កំពង់ធំ លោក នួន យ៉ែម ឳ​ពុក​ជនរងគ្រោះ​លោក ជា ថា មេឃុំ​គោល អធិការ​ស្រុក ព្រមទាំង​ជំនាញ ក្រោយពី​បាន​ពិនិត្យឃើញថា ជនរងគ្រោះ​បាន​ស្លាប់ និង​មាន​ស្នាម​របួស​នៅ​ខាងក្រោយ​ក្បាល ព្រមទាំង​ស្នាម​ជាំ​នៅ​ផ្នែក​ខាងក្រោយ ហើយ​ដោយ​យោង​តាម​សាក្សី និង​ពាក្យបណ្តឹង​របស់​សាច់ញ្ញាតិ​ជនរងគ្រោះ​ថា ដោយ​មាន​ការឯកភាព​ពី​លោក អ៊ិត សុធា ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​កំពង់ធំ សម្រេច​ឃុំខ្លួន​លោក អុំ​ច្រឹង ដែល​ជា​ជនពិការ​និង​បាន​ប្រើ​ហឹង្សា​ទៅលើ​ជនរងគ្រោះ ចំណែក​សាកសព​ដែល​បាន​អង្គុយ​ស្លាប់ សមត្ថកិច្ច​កំពង់​ដុតដៃដុតជើង​ស្រាវជ្រាវ​រកឲ្យឃើញ​ថា​តើ​សាកសព​ដែលស្លាប់ បាន​អ្នកណា​មក​ជួយ​អុំ​ច្រឹង​លើក​សាកសព​ដើម្បី​ចង​ក​បំភាន់​ដាន​សមត្ថកិច្ច ហើយ​ឲ្យ​សមត្ថកិច្ច​យល់ថា ជា​ករណី​ស្លាប់​ដោយ​ចងករ​ធ្វើ​អត្ថ​ឃាត ។​
​ពាក់ព័ន្ឋ​ទៅនឹង​បញ្ហា​ជំ​ម្លោះ​ដោយ​ហឹ​ង្ស​ដោយ​ចេតនា​នេះ ក្រោយ​ពី​មនុស្ស​បាន​ស្លាប់​ជា​ច្រើន​ថ្ងៃ​ទៅ​ហើយ​ក្តៅ លោក ឆែម ដែល​ជា​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោល ពុំ​បាន​ធ្វើ​កំណត់ហេតុ និង​ពុំ​មាន​ការចូលរួម​ពី​វេជ្ជបណ្ឌិត និង​សមត្ថកិច្ច​ជំនាញ​នោះ​ទេ ថែមទាំង​មិន​ខ្ចី​ធ្វើ​កំណត់ហេតុ​សាកសព​ទៀត ទើបតែ​បែក​រឿង​ដល់​លោក ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​កងកម្លាំង​ចុះមក ស៊ើបអង្កេត​ករណី​ជំលោះ​ហឹង្សា​នៅ​ថ្ងៃទី​២០ ទើប​លោក ឆែម មេ​ប៉ុស្តិ៍​នាំ​មន្ត្រី​ម្នាក់​មក​ធ្វើ​កំណត់ហេតុ ។​
​ចំណែក​លោក យ៉េង សា​រ៉េ​ន អធិការ​ស្រុក​ប្រាសាទ​សំបូរ ក៏​ប្រឈម​មុខ​នឹង​ការចោទប្រកាន់ ពី​ការឃុបឃិត​បិទ​សំណុំ រឿង​ឃាតកម្ម​ដោយ​ជំលោះ​ហឹង្សា​ក្នុងគ្រួសារ ដោយ​មិន​ព្រម​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា និង​លោកស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ខណៈពេល​ដែល​កើត​រឿង​ធំ​ប៉ិន​យក្ស និង​ត្រូវបាន​មហាជន​រិះគន់ថា មេ​ប៉ិស្តិ៍ និង​អធិការ ប្រហែលជា​បាន​ទទួល​លាភស្ការៈ​ពី​ក្រុម​គ្រួសារ​ជនដៃដល់ ទើបបាន​ជា​ផ្អិប​សំណុំរឿង​មិន​ព្រម​រាយការណ៍​ទៅ​ថ្នាក់លើ ។​
​លោក យ៉េង សា​រ៉េ​ន អធិការ​ស្រុក​ប្រសាទ​សំបូរ​បានឲ្យដឹងថា នៅ​ថ្ងៃកើតហេតុ​លោក វេលា​ម៉ោង​៤ ជិត​៥​ល្ងាច នាយ ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ប្រាប់​ថា មាន​ករណី​ធ្វើ​អត្តឃាត​ចង​ក​សម្លាប់​ខ្លួនឯង លោក​យល់ឃើញថា ជិត​យប់​ហើយ ក៏​បាន​ឲ្យ​ឃុំ និង​មន្ត្រី​ប៉ូលិស​ពិនិត្យ​រួច​ប្រគល់​សាកសព​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ពុំ​នឹកស្មានថា​ជា​ករណី​អំពើ​ឃាតកម្ម សម្លាប់​បំភាន់​ដាន​ដោយ​ចងករ ទើប​ពុំ​បានឲ្យ​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​ចូលរួម ។​
​តាម​សាក្ស​សាច់ញ្ញាតិ​ជនរងគ្រោះ ដែល​បាន​ឡើង​ទៅលើផ្ទះ និង​ត្រូវ​ជា​បងថ្លៃ​បាន​ឃើញ​សាកសព​ដំបូង​លោក បាន​អះអាង​ថា ជនរងគ្រោះ​បាន​ស្លាប់​អង្គុយ​ហើយ​ផ្អែក​ទៅក្រោយ ចំណែក​ខ្សែ​អង្រឹង​គឺ​គ្រាន់តែ​យក​មក​រុំ​នៅ​នឹង​ក​របស់​ជន រងគ្រោះ​ដោយ​សាកសព​មិន​ផុត​ពីក្តា​ផ្ទះ​នោះទេ រីឯ​ក្បាល​ផ្នែក​ខាងក្រោយ​ហូរ​ឈាម​មិន​ឈប់ ក្នុងពេលនោះ​លោក​មានចិត្ត​ចម្លែក​ថា បើ​ប្អូនថ្លៃ​គាត់​ចងករ ហេតុ​ដូច​ម្តេច​បាន​ជា​ផ្នែក​ដូច​ដេកលក់ អណ្តាត​អត់​លាន​ចេញ​ក្រៅ ហើយ​អង្គុយ​ស្លាប់​ដូច​គេ​ដាក់​ឲ្យ​អង្គុយ​ផ្អែក​សរស​ផ្ទះ​ទៅ​វិញ ដូច​បាន​ហៅ​បងប្អូន​មក​មើល​ទើប​នាំ​គ្នា​មិន​សុខចិត្ត​តវ៉ា​ឡើងវិញ​។​
​មហាជន​ទូទៅ​សុទ្ធតែ​បាន​ដឹង​បានលឺ​និង​យល់​ថា ជា​ករណី​ឃាត់​កម្ម ដោយសារ​តែ​នៅពេលដែល ជនរងគ្រោះ​បាន​ស្លាប់​ភ្លាម លោក​អុំ​ច្រឹង​ដែលជា​ជនពិការ បាន​ចុះពីលើផ្ទះ​ហើយ​រត់​តាម​ផ្លូវ លុះ​មកដល់​ចំនុច​ស្ពាន​ទើប​ដួលរ​បក​មុខមាត់​ហើយ​ក៏​កូនចៅ​គាត់​ដឹក​យក​ទៅ​ផ្ទះ​វិញ ត្រង់​ចំនុច​នេះ​ទើប​ប្រជាពលរដ្ឋ​សណ្ឋាន​ថា លោក​អុំ​ច្រឹង សម្លាប់​មនុស្ស​ហើយ​ភ័យ​ក៏​បាន​រត់ តែ​ដោយសារតែ​គាត់​ជា​ជនពិការ​ជើង​ម្ខាង មិន​អាចរ​ត់​ទៅ​ណា​បាន​ឆ្ងាយ ។​
​ប្រជាពលរដ្ឋ​បាន​កោតសរសើ​រលោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ព្រមទាំង​លោកគ្រូ​ពេទ្យ និង​កម្លាំង​លោក ជូរ សំអាន ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ឯកភាព សហការ​ក្នុង​ការស៊ើបអង្កេត​ក្តី​ឃាត​កម្មនេះ រហូត​បាន​ជោគជ័យ និង​ជា​ពិសេស​មិន​ដែល​ធ្លាប់​មាន​ទេ​ក្នុង​ព្រះរាជា​ណា ចក្រ​កម្ពុជា ដែល​មាន​ព្រះរាជអាជ្ញា​កាត់ក្តី​យុត្តិធម៌​ដូច​រឿង ប៉ាវ​ចិន ដោយសារ​តែ​សាក​សព្វ​ស្លាប់​រយះពេល​៥​ថ្ងៃ ហើយ កប់​បាន​៣​ថ្ងៃ​ហើយ បែ​ជា​គាស់​យក​សាកសព​យកមក​ពិនិត្យ ដើម្បី​រក​ភាពយុត្តិធម៌​ទាំងសងខាង តែ​ដល់​ពិនិត្យ​ទើប​ដឹងថា​ជា​ករណី​ឃាតកម្ម ៕

2014-11-22_091114
2014-11-22_091146

2014-11-22_091153

មតិយោបល់