ព័ត៌មានជាតិ

ដាច់ភ្លើង៨សង្កាត់ កាត់ព្រឹក

ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងឲ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៥:២៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី​នៅអនុស្ថានីយ​ទី២ (GS2-F21) ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលស្វាយព្រៃ១ សង្កាត់បឹងកេងកង៣ សង្កាត់បឹងត្របែក សង្កាត់ទួលទំពូង១ សង្កាត់ទួលទំពូង២ សង្កាត់ផ្សារដើមថ្កូវ សង្កាត់អូឡាំពិក១ សង្កាត់អូឡាំពិក២ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច និងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

EDC

មតិយោបល់