ផ្ទះ ព័ត៌មានជាតិ Update៖ ស្ត្រ...

Update៖ ស្ត្រីវ័យ៣៦ឆ្នាំម្នាក់ ដេកស្លាប់ក្នុងសំណង់បាក់បែក

0

ភ្នំពេញ: ស្ត្រីវ័យ៣៦ឆ្នាំម្នាក់ បានដេកស្លាប់ ក្នុងសំណង់បាក់បែក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើង ក្រុម២៥ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពឈ្មោះធី ភេទស្រី អាយុក៣៦ឆ្នាំ មុខរបររើសអេដចាយ ជាជនអនាថា មានទីលំនៅមិនពិតប្រាកដ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ រួចរាយការណ៍ជូនព្រះរាជអាជ្ញា និងការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបង្កើត គណ:កម្មាធិការធ្វើកោសល្យវិច័យ ពិនិត្យសព។

ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ សពស្លាប់ដោយសារគាំងបេះដូង បណ្ដាលមកពីជំងឺសួតធ្ងន់ធ្ងរ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.