ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! ម៉ូតូ១គ្រឿង ជិះបុកបង្គោលទ្រីបតាមផ្លូវ ស្លាប់ និងរបួស ២នាក់

កណ្ដាល: កាលពីវេលាម៉ោង ៤ និង ១៥នាទីរសៀលនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវអូរំដួល ខាងលិចស្ពានប្រហែល ២០០ ម៉ែត្រ នៅខាងលិចភូមិគោក ឃុំស្អាងចម្ងាយប្រហែល ៤គីឡូម៉ែត្រ មានករណីករណីគ្រោះថ្នាក់ចររាចរណ៍មួយ។

ដោយម៉ូតូ១គ្រឿង ធ្វើដំណើរពីកើតទៅលិច បុកបង្គោលទ្រីបតាមផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

ជនរងគ្រោះទី១-ឈ្មោះ ជឹម ខេត ភេទប្រុស អាយុ ២១ ឆ្នាំ បាក់.កស្លាប់នៅនឹងកន្លែងកើតហេតុ និង ២-ឈ្មោះ ជឹម ង៉ា ប្រុសអាយុ ២៣ឆ្នាំ របួសស្រាល រស់នៅភូមិសំរោងទាំងពីនាក់ ។

មូលហេតុ៖ ផឹកស្រាស្រវឹង៕

មតិយោបល់