កណ្ដាលៈ មកដល់ព្រឹកឡើងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០ ១៩ មានប្រជាពលរដ្ឋរាយការណ៍ថា បានឃើញដែលកាប់ប្រហារប្អូនថ្លៃខ្លួនឯងស្លាប់ ដើរជាន់ខ្សែលួស រាយឆក់កណ្ដុរស្លាប់បាត់ហើយ នៅចំណុចដីចម្ការពោតរបស់ប្រជាពលរដ្ឋ ស្ថិតនៅខាងកើតភូមិចម្ងាយ ២០០០ម៉ែត្រ ក្នុងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។
ដោយសភាពសពមានដាវចំនួន ០១ដើម និងកណ្ដៀវ ០១ដើម នៅជាប់ខ្លួនផងដែរ ក្រោយមកសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា សពជនសង្ស័យ ពិតជាស្លាប់ដោយសារជាន់ខ្សែ លួសរាយឆក់កណ្ដុរ ដូចដែលប្រជាពលរដ្ឋបានរាយការណ៍ប្រាកដាមែន។
ជនរងគ្រោះឈ្មោះ ឡឹង លី ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ ឆ្នាំ រស់នៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។ ជនសង្ស័យ (គេចខ្លួន) ឈ្មោះ ផាន់ ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង ៩ និង៣០នាទីរសៀលថ្ងែទី០១ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះ (ប្អូនថ្លៃ) កំពុងអង្គុយចុចទូរស័ព្ទ ត្រូវជនសង្ស័យ បានដើរចូលពីក្រោយ យកកណ្ដៀវកាប់បណ្ដាលឲ្យស្លាប់តែម្ដង ហើយក៏រត់គេច ខ្លួនចូលព្រៃខាងមុខផ្ទះបាត់ទៅ៕
មតិយោបល់