ព័ត៌មានជាតិ

ម្ចាស់យកម៉ូតូទៅផ្ញើរផ្ទះបងប្អូនជនសង្ស័យលួចពីស្រុកសំបូរស្រាប់តែGPSបង្ហាញទៅចាប់បាននៅខេត្តត្បូងឃ្មុំ…

ក្រចេះ:នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1JY-1034 ទៅផ្ញេីរផ្ទះបងប្អូនដោយបានចាក់សោរត្រឹមត្រូវ លុះព្រឹកឡេីងក៏បានបាត់ម៉ូតូ ហេីយក៏បានមករាយការណ៏ជូនសមត្ថកិច្ច ពេលទទួលបានពត៌មានភ្លាម ដោយមានការចង្អុលបង្ហាញពី លោក វរសេនីយ៍ឯក ជ្រិន សុទ្ធា អធិការនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរី បានធ្វេីការស្រាវជ្រាវ ដោយម៉ូតូដែលចោរលួចនោះមានភ្ជាប់ GPS បង្ហាញថាសញ្ញាឆ្ពោះទៅខាងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ហេីយក៏បានសុំសហការជាមួយនគរបាលស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ លុះដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣ ក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២រូប ដែលបានលួចម៉ូតូនោះតែម្តង ។

មតិយោបល់