ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅខេត្តបាត់ដំបង អស់ទឹកប្រាក់ខាតបង់ ៧ម៉ឺនដុល្លារ

បាត់ដំបងៈ កាលពីវេលាម៉ោង ២០ និង ១៥ នាទី០១ ខែ០៦ ឆ្នាំ ២០១៩ នៅចំណុចផ្សារមោង ស្ថិតក្នុងក្រុម០៧ ភូមិមោង ឃុំមោង ស្រុកមោងឬស្សី មានករណីអគ្គិភ័យឆាបឆេះពលរដ្ឋ។

ម្ចាស់ផ្ទះឈ្មោប៉ែន ប៊ុនធឿន ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅចំណុចកើតហេតុ ករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៦ គ្រឿង ៖

-រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន ០២ គ្រឿង
-រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានគរបាលស្រុកសង្កែ ០១គ្រឿង
-រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានគរបាលស្រុកគាស់ក្រឡ ០១ គ្រឿង
-រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានគរបាលស្រុករុក្ខគីរីចំនួន០១គ្រឿង
-រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីចំនួន ០១គ្រឿង អស់ទឹកសរុប ១៨ឡាន ប្រើប្រាស់កម្លាំង ៥០នាក់រួមមាន៖
កម្លាំងពន្លត់អគ្គិភ័យខេត្ត ស្រុកមោងឫស្សី រុក្ខគិរី គាស់ក្រឡ និងស្រុកសង្កែ បានចេញធ្វើសកម្មភាពពន្លត់។

ការខូចខាតសម្ភារៈឥវ៉ាន់ចាប់ហួយ ផ្ទះ រីឯមនុស្សពុំមានរងរបួស។ ដោយឡែកកងកម្លាំងនគរបាល ក្នុងពេលប្រតិបត្តិការរបួសដៃម្នាក់ រលាកភ្លើង។

មូលហេតុ៖ ឆេះផ្ទុះសេខ្សែភ្លើង។

សម្ភារៈខូចខាតដូចជា៖
-ស្រាបៀរចំនួន ៤០០កេះ
-ទឹកផ្លែឈើ ៣០០កេះ
-ទឹកដោះគោ ៥០កេះ
-ទឹកAD ៣០កេះ
-ទឹកត្រី និងទឹកស៊ីអ៊ីវ ទឹកម្ទេស ៣០យួរ
-ស្ករសរចំនួន ១តោន
-គ្រឿងក្រអូបចំនួន ២ម៉ឺនដុល្លារ
-ខោទឹកនោមកូនក្មេងចំនួន ២,០០០ដុល្លារ និងសម្ភារៈផ្សេងៗទៀត
សរុបការខូចខាតសរុបចំនួន ៧ម៉ឺនដុល្លារ៕

មតិយោបល់