ព្រះសីហនុៈ កាលពីវេលាម៉ោងជិត១១ថ្ងៃត្រង់ទី១២ ខែសីហានេះ មានក្រុមអ្នកទេសចរជាសិស្សនិស្សិតចំនួន៤នាក់ ព្រមទាំងអ្នកបើកបរទូកទេសចរណ៍កន្ទុយវែងម្នាក់ទៀតផងនោះ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង សហការជាមួយកម្លាំងនគរបាលខេត្តជួយសង្គ្រោះ ក្រោយពីទូកដឹកអ្នកទេសចរណ៍មួយនេះបានលិចក្នុងសមុទ្រ ពយអាវឡុងសិត តំបន់កោះរ៉ុង។
តាមការបញ្ជាក់ពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលជាសិស្សនិស្សិតទាំង៤នាក់មានឈ្មោះ ទី១-ឈ្មោះ ខឹន និមល ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរនិស្សិត ស្រុកកំណើត ឃុំដូង ស្រុកប្រាសាទបាឡាំង ខេត្តកំពង់ធំ។ ទី២-ឈ្មោះ សៀង សុភ័ក្រ្ត ភេទប្រុស អាយុ២៨ ឆ្នាំ មុខបរ និស្សិត ស្រុកកំណើត ភូមិអណ្ដូងថ្ម ឃុំដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី៣-ឈ្មោះ មាស បន ភេទប្រុស២៩ឆ្នាំ មុខរបរនិស្សិត ស្រុកកំណើត ឃុំកក ស្រុកបសែត ខេត្តកំពង់ស្ពឺ។ ទី៤-ឈ្មោះ មិត្ត សុភុំ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ និស្សិត ស្រុកំណើតភូមិស្លក្រាម ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។
ទូកទេសចរណ៍ដែលលិចនេះ ពួកគេបានជួលជិះកម្សាន្តនៅពយអាវឡុងសិត ប៉ុន្តែពេលទៅដល់ទីនោះត្រូវបានម៉ាស៊ីនទូកខូច បណ្ដាលឲ្យរលកបោកលិចតែម្ដង។
បច្ចប្បន្នជនរងគ្រោះទាំង៤នាក់ ព្រមទាំងអ្នកបើកទូកទេសចរណ៍ផងនោះ បានបញ្ជូនមកដល់ដីគោកដោយសុវត្ថិភាពហើយ៕
មតិយោបល់