ព័ត៌មានជាតិ

កម្លាំងព្រហ្មទណ្ឌកំរិតស្រាល ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើង ដែលតែងតែលបលួចអុកឡុកខេត្ត

ស្ទឹងត្រែង: នៅយប់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៩ នៅវេលាម៉ោងប្រមាណជាង១២និង២០ នាទីរំលងអាធ្រាត្រ នៅចំណុចលើដងវិថីសួនច្បារក្នុងក្រុងស្ទឹងត្រែង ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ដោយអនុវត្តន៏គោលនយោបាយភូមិឃុំមានសុវត្តិភាពនិងបានការសហការយ៉ាងល្អពីប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មានស្តីពីសកម្មភាពក្មេងទំនើងមួយក្រុមដែលលបលួចធ្វើសកម្មភាពអុកឡុក បង្កចលាចល់នៅពេលយប់អាធ្រាតនៅក្រុងស្ទឹងត្រែង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើង ដែលតែងតែលបលួចអុកឡុក ដោយប្រើប្រាស់អាវុធ(ដាវ-កាំបិត)បង្កចលាចល់ក្នុងក្រុងស្ទឹងត្រែងកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩ នៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ក្នុងប្រតិបត្តិការនោះបានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់ ៖
១/ ឈ្មោះ រ៉េត សុភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ
២/ឈ្មោះ រ៉ែម លាង ភេទប្រុស អាយុ ១៩ឆ្នាំ
៣/ ឈ្មោះ រ៉ែម សាក់ ភេទប្រុស អាយុ ១៤ ឆ្នាំ
៤/ឈ្មោះ យ៉ាន សៀងហំ ភេទប្រុស អាយុ ១៩ឆ្នាំ
៥/ឈ្មោះ ផៅ រុន ភេទប្រុស អាយុ ១៨ឆ្នាំ
៦/ឈ្មោះ ឈិន តុលា ភេទប្រុស អាយុ ១៩ឆ្នាំ
៧/ឈ្មោះ ឈា កំព្រា ភេទប្រុស អាយុ ១៥ឆ្នាំ
មុខសញ្ញាជនខាងលើនេះ មួយចំនួនមកពីក្រៅខេត្ត និងមួយចំនួនទៀតមកពីតាមបណ្តាស្រុក ។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូត ចង្ពាមកៅស៊ូ ( គ្រាប់ថ្ម , ស្នាប់ដៃ មួយ , ដាវមួយ ) នៅចំណុចសួនច្បារមុខសណ្ឋាគារអង្គរមាស ភូមិត្រពាំងព្រីង សង្កាត់ ក្រុង ខេត្ត ស្ទឹងត្រែង ។
បក្សពួកក្រុមនេះ កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១១និង០០នាទី យប់ បានធ្វើសកម្មភាព វាយប្រហារគ្នាយ៉ាងអនាធិតេយ្យ តាមបណ្តោយផ្លួវលេខ ៥៧ ភូមិកណ្តាល សង្កាត់ ក្រុង ខេត្ត ស្ទឹងត្រែង ដែលបណ្តោយឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លួវ ភ័យ ខ្លាច ។ ចំពោះក្រុមក្មេងទំនើងទាំងអស់នេះបច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសុំណុំរឿងតាមនិតិវិធីដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់