គ្រាប់បាល់ដែលចេញពី កីឡាករ Diego Costa តែងតែជួយឲ្យក្លិប Atletico Madrid ទទួលបានជ័យជម្នះ ជាក់ស្តែងរាត្រីយប់មិញនេះដែរ ក្លិប ភ្ញៀវ Atletico Madrid បានបំបាក់ម្ចាស់ទឹកដី AC Milan ដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី ១ ក្នុងក្របខណ្ឌ UEFA Champions League វគ្គ ១៦ ក្រុមចុងក្រោយ។
សម្រាប់ រាត្រីយប់មិញនេះ AC Milan មានឱកាសជាច្រើនលើកច្រើនសារ តែហាក់ដូចជាធ្វើមិនបានសម្រេចសោះឡើយ និយាយរួម ជាពេលវេលាស៊យ របស់ក្រុមនេះ ដោយបានត្រឹមតែប៉ះរបារទី ខណៈដែល Kaka ព្យាយាមស៊ុត ជាច្រើនលើកច្រើនសានោះ។
ក្នុងនោះ Kaka មានឱកាសជាច្រើន ដែលបាល់ឲ្យដោយល្អពីសំណាក់កីឡាករ Mario Balotelli តែបែរជាបាញ់ចាប និង ប៉ះរបារទីទៅវិញ។
តែទោះជាយ៉ាង នៅនាទី ៨៣ ក្រុមភ្ញៀវ បានស្វែងរកគ្រាប់បាល់នាំមុខ ខណៈបាល់ស៊ុតចេញពីជ្រុង និងការតែតបំប៉ោងសំណាញ់ដោយកីឡាករ Diego Costa និងជាគ្រាប់បាល់ចុងក្រោយ ដែលជួយឲ្យក្លិបខ្លួនឈ្នះក្លិបម្ចាស់ផ្ទះនោះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់