ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានវត្ថុតាងមួយចំនួន

បាត់ដំបងៈ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបាត់ដំបង បានបង្ក្រាប ករណីជួញដូរគ្រឿងញៀន១លើក នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ១នាក់ និងវត្ថុតាងមួយចំនួនធំ។

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងបទល្មើស បានឲ្យដឹងថា វេលាម៉ោង៣និង៥០នាទីនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ី ភីធីវិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងម៉ាទឹកកកចំនួន ១០,០០ក្រាម ជញ្ជីងថ្លឹង១ ដាវសាម៉ូរ៉ៃ ១ និងសម្ភារៈជក់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់