ភ្នំពេញៈ បន្ទាប់ពីផ្ដាច់ភ្លើងប៉ុន្មានម៉ោង អគ្គិសនីកម្ពុជា បានជូនដំណឹងមុននេះបន្តិចថា ប្រជាពលរដ្ឋរស់នៅភូមិសំបួរ ភូមិម័ល និងតំបន់មួយចំនួន ដែលស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ អាចមានភ្លើងប្រើប្រាស់ឡើងវិញ នៅមុនម៉ោង៧៖០០នាទីយប់នេះ។
បើតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង១៖៣៩នាទីរសៀល អគ្គិសនីកម្ពុជា បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ P1343 P1334 និង P1539 ដែលស្ថិតនៅភូមិសំបួរ ភូមិម័ល និងតំបន់មួយចំនួន ដែលស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុបណ្តាលមកពីដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន២ខ្សែ។
ដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់ អគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង៧៖00នាទីយប់នេះ៕
មតិយោបល់