រតនគិរីៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២៧ និងរដ្ឋបាលឃុំ សង្កាត់ចំនួន២៧ នៅក្នុងខេត្តរតនគិរី ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការអនុវត្តបានល្អនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពីក្រសួងមហាផ្ទៃ។
ពិធីប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ក្រោមអធិបតីភាពរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី ។
សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានប័ណ្ណសរសើរ១ និងថវិការចំនួន៥០ម៉ឺនរៀល, ជ័យលាភីចំណាត់ថ្នាក់លេខ២ ទទួលបានលិខិតសរសើរ១ និងថវិការ ៣២៥០០០រៀល ជ័យលាភីចំណាត់ថ្នាក់លេខ៣ ទទួលបានលិខិតសរសើរ១ និងថវិការចំនួន ២២៥០០០រៀល៕
មតិយោបល់