ព័ត៌មានជាតិ

ស្ត្រីម្នាក់សង្ស័យតូចចិត្ត និងបងប្អូនមិនឲ្យយកប្ដីថ្មី ក៏ដាច់ចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងបន្ទប់ជួលចោលកូន២នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង៥ និង១៥នាទីរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ខណះមានប្រជាពលរដ្ឋប្រទះឃើញស្ត្រីមេម៉ាយវ័យ៣៣ឆ្នាំម្នាក់ បានតូចចិត្តជាមួយបងប្អូននៅឯស្រុកកំណើត ដោយមិនចង់ឲ្យយកប្ដីថ្មី ក៏សម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួលជាន់ទី២ បន្ទប់លេខ៦ ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ តែម្ដង។

សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ កែវ ស្នា ភេទស្រី៣៣ឆ្នាំ មុខរបនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ។ រីឯប្ដីក្រោយមានឈ្មោះ មឿន រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបមេជាងសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា។មានស្រុកកំណើតនៅស្រុកកំចាយមាស ខេត្តព្រៃវែង។

យោងតាមការរៀបរាប់ពីប្ដីក្រោយរបស់ជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងជនរងគ្រោះបានស្គាល់គ្នាជាង៥ខែមកហើយ ដោយជនរងគ្រោះមានកូនប្រុសស្រី២នាក់ និងបានរស់នៅជាមួយគ្នាទាំងមិនទាន់រៀបការ និងស្រឡាញ់គ្នាណាស់ ។

ប្ដីក្រោយរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងទៀតថា សង្ស័យតែសាច់ញាតិជនរងគ្រោះ មិនឲ្យរៀបការជាមួយគាត់ហើយមើលទៅ ទើបរូបនាងគិតខ្លីបែបនេះ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញខាងកោសល្យវិច័យ ឲ្យមកពិនិត្យសពជនរងគ្រោះ ទើបសមត្ថកិច្ចជំនាញសន្តិដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ បច្ចុប្បន្ន សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់