កណ្ដាល: (ព័ត៌មានបន្ថែម) តាមប្រភពបង្ហើបប្រាប់ Post News បានឲ្យដឹងថា ករណីមន្ត្រីយោធា បាញ់ផ្អើលហាងខារ៉ាអូខេ B-GOLD កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចហាងការ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនេះ ដឹងការពិតហើយ។
មូលហេតុ៖ ដោយសារទាស់សម្ដីជាមួយបុគ្គលិក នៅក្នុងហាង ទើបឈានដល់ការផ្ទុះអាវុធបែបនេះតែម្ដង។
ជនសង្ស័យឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា (អង្គរក្សផ្ទាល់មន្រ្តីជាន់ខ្ពស់ម្នាក់) ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមបញ្ជាក់៖ បន្ទាប់ពីជនសង្ស័យ បានចូលខ្លួនបំភ្លឺនៅអាវុធហត្ថខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការចាត់តាមនិតិវិធី៕
មតិយោបល់