ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ ករណីភ្លៀងលាយខ្យល់កន្រ្តាក់បាក់រលំផ្ទះអស់ចំនួន១១ខ្នងនិងសាលារៀនទាំងយប់ងងឹត

កំពង់ធំ: នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទីយប់ មានករណីរខ្យល់កន្រ្ដាក់ក្នុងភូមិដង្ហិត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ បណ្ដាលឲ្យរបើកដំបូល និងដួលរលំផ្ទះប្រជាពលរដ្ឋចំនួន ១១ខ្នង និងសាលារៀនចំនួន ០១ខ្នង។

ជនរងគ្រោះក្នុងហេតុការណ៍នោះមានម្ចាស់ឈ្មោះ៖
១-ម្ចាស់ផ្ទះឈ្មោះ ប៉ិន យុន ភេទប្រុស អាយុ ៣៤ឆ្នាំ ប្រពន្ធឈ្មោះ ឡាន សុផល អាយុ ៣៣ឆ្នាំ ផ្ទះទំហំ ៥x៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្ដា ប្រក់ស័ង្កសី ដួលរលំទាំងស្រុង
២- ម្ចាស់ផ្ទះឈ្មោះ មាស ឈឿន ផ្ទះទំហំ ៥x៦ម៉ែត្រ ធ្វើអំពីឈើ របើកដំបូង
៣-ម្ចាស់ផ្ទះឈ្មោះកា រ័ត្ន ផ្ទះទំហំ ៥x៦ម៉ែត ធ្វើអំពីឈើប្រក់សង្ក័សី របើកដំបូល
៤-ម្ចាស់ផ្ទះឈ្មោះ សួស វង្ស ភេទប្រុស ផ្ទះទំហំ ៥x៤ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី របើកដំបូល
៥- ម្ចាស់ផ្ទះឈ្មោះ សៅ រ៉ោន ភេទស្រី ផ្ទះទំហំ៥x៦ ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី របើកដំបូល
៦- សាលារៀនមួយខ្នងទំហំ ៨x៦ម៉ែត្រ ធ្វើអំពីស៊ីម៉ងប្រក់ក្បឿង របើកដំបូល
៧-ម្ចាស់ផ្ទះឈ្មោះព្រំ ហាវ ភេទស្រី ផ្ទះទំហំ ៨x៧ម៉ែត្រ ធ្វើអំពីឈើប្រក់ ក្បឿង របើកដំបូល
៨-ម្ចាស់ផ្ទះឈ្មោះ សួស រួន ភេទប្រុស ផ្ទះធ្វើអំពីឈើប្រក់ក្បឿង ទំហំ ៨x៧ម៉ែត្រ របើកដំបូង
៩-ម្ចាស់ផ្ទះឈ្មោះ មាស ជឿន ភេទប្រុស ផ្ទះទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូងទាំងស្រុង
១០-ម្ចាស់ផ្ទះឈ្មោះ ឡុង អ៊ុន ភេទប្រុស របើកដំបូង
១១-ម្ចាស់ផ្ទះឈ្មោះ ម៉ម កាន ភេទប្រុស ផ្ទះទំហំ ៩x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូល
១២-ម្ចាស់ផ្ទះឈ្មោះ ស្រី វឿន ភេទប្រុស ផ្ទះទំហំ ៦x៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូង ៕

មតិយោបល់