ភ្នំពេញៈ នៅវេលាម៉ោង ១១ និង ៣៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួគាស់បន្ទប់ ស្ថិតសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ អឹម វុធ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ ហ៊ីន ហ័ង ភេទស្រី អាយុ ៣២ ឆ្នាំ។
វត្ថុតាងដកហូតបាន៖
-ខ្សែកប្លាកទិន០១ខ្សែ
-ចិញ្ចៀន០៣វង់ដាំត្បូងពណ៌ស
-ក្រវិល០១គូ
-ប្រាក់រៀល៣០,០០០៛។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះបានចាក់សោរបន្ទប់ត្រឹមត្រូវហើយចេញទៅធ្វើការបាត់ ភ្លាមនោះជនសង្ស័យឡើងទៅលើផ្ទះហើយធ្វើសកម្មភាពគាស់បន្ទប់ជួល តែត្រូវម្ចាស់ផ្ទះជួលនៅខាងក្រោមមើលកាំមេរាសុវត្ថិភាពឃើញ ក៏ទូរសព្ទ័ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់