ព័ត៌មានជាតិ

អ្នកបើកបរ យានយន្តនិងអ្នករួមដំណើរដែលមានផ្ទុកសារធាតុ ញៀន មានចំនួន២៥នាក់ត្រូវសមត្ថកិច្ច…

បន្ទាយមានជ័យៈ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទី កំលាំងការិយាល័យ នគរបាល ចរាចរណ៍ សហការជាមួយ ការិយាល័យនគរបាល សណ្តាប់ធ្នាប់ , ការិយាល័យនគរបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន , ការិយាល័យ នគរបាលអន្តរាគមន៍ និងសហការជាមួយកំលាំង នៃ អធិការដ្ឋាននគរបាលស្រុក/ក្រុង ចំនួន ០៣ (ក្រុងប៉ោយប៉ែត , ស្រុកព្រះនេត្រព្រះ , ស្រុកមង្គលបូរី ) បានចុះត្រួតពិនិត្យលើអ្នកបើកបរ យានយន្ត គ្រប់ប្រភេទ រួមទាំងអ្នករួមដំណើរ ដើម្បីធ្វើតេស្តរកអ្នកមានផ្ទុកសារធាតុ ញៀន និងមានផ្ទុកជាតិអាល់គុល ចំនួន ៣គោលដៅ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ។
គោលដៅទី ១ លើផ្លូវជាតិ លេខ ៥ ត្រង់ចំណុច មុខប៉ុស្តិ៍នគរបាលរដ្ឋបាល និមិត្ត ក្រុងប៉ោយប៉ែត
គោលដៅទី ២ លើផ្លូវជាតិ លេខ ៦ ត្រង់ចំណុច ភូមិរហាល ស្រុកព្រះនេត្រព្រះ
គោលដៅទី ៣ លើផ្លូវជាតិ លេខ ៥ ត្រង់ចំណុច ស្ពានក្រឡ ស្រុកមង្គល បូរី
ដោយត្រួតពិនិត្យយានយន្តសរុប ទាំង ០៣គោលដៅ ចំនួន ១៣០គ្រឿង

លទ្ធផលនៃការ ត្រួតពិនិត្យ រកឃើញ ដូចខាងក្រោម ៖
-អ្នកបើកបរ រថយន្ត ធំ មានផ្ទុកសារធាតុញៀន ចំនួន ០៤នាក់
-អ្នករួមដំណើររថយន្តធំ មានផ្ទុកសារធាតុញៀន ចំនួន ១៤នាក់ (ព្រូ)
-អ្នកបើកបររថយន្តក្រុង មានផ្ទុកសារធាតុញៀន ចំនួន ០២នាក់
-អ្នកបើកបររថយន្តតូច មានផ្ទុកសារធាតុញៀន ចំនួន ០៣នាក់
-អ្នកបើកបរម៉ូតូ មានផ្ទុកសារធាតុញៀន ចំនួន ០២នាក់

សរុប នៃការត្រួតពិនិត្យ
-អ្នកបើកបរ យានយន្ត និងអ្នក រួមដំណើរ ដែលមានផ្ទុកសារធាតុ ញៀន មានចំនួន ២៥នាក់ ។
-អ្នកបើកបរ យានយន្ត និងអ្នក រួមដំណើរ ដែលផ្ទុកជាតិអាល់កុល (គ្មានទេ)៕

 

មតិយោបល់