ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ ផ្ទះលោកប្រជាការភូមិ៣ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង នៅក្រុងព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង ៨និង០០នាទីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រង់ចំណុចក្រុម១៨ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ ណុប សុខ ភេទប្រុស អាយុ ៥៧ឆ្នាំខ្មែរ របរប្រជាការពារភូមិ៣ រស់នៅភូមិឃុំកើតហេតុខាងលើ ផ្ទះមានទំហំ៦×១៥ម៉ែត្រ ថ្មក្រោមឈើលើខូចខាតទាំងស្រុង។

មូលហេតុ៖ ផ្ទុះចង្រ្កានហ្គាសធុងកណ្តាល ករណីនេះពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

សូមបញ្ជាក់៖ ករណីខាងលើរថយន្តអគ្គិភ័យរបស់សមត្ថកិច្ចក៏បានចេញជួយអន្តរាគមន៍ផងដែរ៕

មតិយោបល់