ព័ត៌មានជាតិ

បុរសម្នាក់ជាកម្មករធ្វើការសំណង់ ឆក់ត្រីខុសបច្ចេកទេស បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់បាត់បង់ជីវិត

កណ្តាល: នាវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ មានករណីបុរសម្នាក់ជាកម្មករធ្វើការសំណង់ ឆក់ត្រី ខុសបច្ចេកទេស បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ទីតាំងកន្លែងកើតហេតុ ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ កាន់ឧបករណ៍សម្រាប់ឆក់ត្រីនៅទីតាំងទឹកមួយកន្លែង ។ លុះមួយសន្ទុះ ក្រោយមកប្រហែលជាខុសបច្ចេកទេស បណ្តាលឲ្យឆក់ខ្លួនឯងរងរបួសធ្ងន់ ពេលនោះប្រពន្ធជនរងគ្រោះបានឃើញហេតុការណ៍ ក៏ចុះ មកលើកប្តីរបស់គាត់ ដោយមិនអស់ចិត្ត ក៏ដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។ ប៉ុន្តែជាអកុសលពេលបញ្ជូន ទៅដល់មន្ទីរពេទ្យនោះ លោកគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

យោងតាមការបញ្ជាក់ប្រាប់ដល់ក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំឲ្យដឹងដូច្នេះថា ជនរងគ្រោះមានឈ្មោះ លី លី អាយុជាង៣០ឆ្នាំ មុខរបរជាកម្មករធ្វើការសំណង់ មានស្រុកកំណើតនៅខេត្តសៀមរាប ។ ជនរងគ្រោះមានប្រពន្ធ ប៉ុន្តែគ្មានកូននោះ ទេ ។ មុនពេលកើតហេតុជនរងគ្រោះស្នាក់នៅក្បែរកន្លែងកើតហេតុនេះ ជិតពីរឆ្នាំមកហើយ ។ កន្លងមកជនរងគ្រោះ ពេលទំនេរពីការ ងារធ្លាប់ឆក់ត្រីម្តងម្កាលដែរ គ្រាន់បានយកមកធ្វើម្ហូប ។

ប្រពន្ធជនរងគ្រោះបានរៀបរាប់បន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះរួចហើយ ក្រុមគ្រួសារ និងសាច់ញាតិ បានរៀបចំដឹកសពយកទៅឯស្រុកកំណើតជរងគ្រោះនៅខេត្តសៀមរាប ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ​​​​​​

មតិយោបល់