ត្បូងឃ្មុំៈ នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ(ផ្ទះតូបលក់ឥវ៉ាន់) ស្ថិតក្នុងភូមិតាប៉ាវ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ។
ម្ចាស់ផ្ទះឈ្មោះ សេង ស្រីភាព ភេទស្រី អាយុ ២៥ឆ្នាំ ឆេះផ្ទះទំហំ ៩x១០ ម៉ែត្រ មាន០៣ច្រក សង់ពីថ្ម ប្រកដែក (ផ្ទះលក់ឥវ៉ាន់ចាប់ហួយ) ខូចខាតទាំងស្រុង តែករណីនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
មូលហេតុ៖ ទុស្សេខ្សែភ្លើង ខណៈម្ចាស់ផ្ទះមិននៅ ។
ក្រោយកើតហេតុសមត្ថកិច្ច បានចេញអន្តរាគមន៍គ្រប់គ្រងអគ្គិភ័យដ៏សន្ធោសន្ធៅនេះ និងធ្វើការបាញ់ទឹកពន្លត់រលត់វិញទាំងស្រុង ដោយប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន០៥ គ្រឿង គឺរថយន្តស្រុកក្រូចឆ្មារ សួង ត្បូងឃ្មុំ អូរាំងឪ និងរថយន្តស្នងការដ្ឋាន ប្រើប្រាស់ទឹកចំនួន ០៧ធុង ដោយមានការផ្ដល់កន្លែងយកទឹកពីក្រុមហ៊ុនចំការកៅស៊ូតាប៉ាវ៕


មតិយោបល់