ភ្នំពេញ៖ លោក សូរ ឃុន សមាជិកសភាមណ្ឌលតាកែវ មកគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋ មន្រ្តីក្រសួងប្រៃសណីយ៍ ៤អណត្តិជាប់ៗគ្នា បានទទួលមរណៈភាព នៅវេលាម៉ោង ១១និង១១នាទី ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៧១ឆ្នាំ។
មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ បានថ្លែងប្រាប់ឱ្យដឹងថា លោក សូរ ឃុន បានទទួលមរណភាព នៅគេហដ្ឋានផ្ទាល់របស់លោក ស្ថិតក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ដោយសារជំងឺគ្រាប់ឈាម (ឈាមសស៊ីឈាមក្រហម) ហើយការថ្លែងនេះក៏ជាសេចក្ដីជូនដំណឹងដល់សាធារណជនឲ្យបានដឹងឮផងដែរ។
គួរបញ្ជាក់ផងដែរថា លោក សូរ ឃុន ធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមន៍ ជាច្រើនឆ្នាំ ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី១ រហូតដល់អាណត្តិទី៤ មុនពេលលោកត្រូវបានគណបក្សប្រជាជនកម្ពុជា ចាត់តាំងឱ្យឈរជាតំណាងរាស្រ្តមណ្ឌលតាកែវក្នុងអាណត្តិទី៥៕
មតិយោបល់