ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ៤ និង៤៦នាទីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មានករណីក្មេងស្រីម្នាក់ លង់ទឹកអាងស្លាប់ នៅក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ ស៊ីម ស៊ីដាចាន់ ភេទស្រី អាយុ២ឆ្នាំ ម្តាយឈ្មោះ ឃ្លឺង អយ អាយុ៣៣ឆ្នាំ និងឪពុកឈ្មោះ សាប សម្បត្តិ អាយុ៣៨ឆ្នាំ មុខរបរយោធា អង្គភា
ពកងពលតូចថ្មើជើងលេខ៤២ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើការ
ពិនិត្យឃើញថា ក្មេងរងគ្រោះពិតជាស្លាប់ ដោយលង់ទឹកអាងប្រាកដមែន រួចប្រគល់សព ទៅឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់