ព័ត៌មានជាតិ

នា​យ​ក​រ​ដ្ឋម​ន្រ្តីអំ​ពា​វ​នា​វ​ឲ្យ​រួ​ម​គ្នា​ប​ញ្ចប់​អា​ជី​វ​ក​ម្ម ​«ស៊ីសា»

ភ្នពេញ៖ នៅក្នុង​សង្កថា​កាលពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០១៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាជាតិ​ទាំង មូល​រួមគ្នា បញ្ចប់​អាជីវកម្ម​ «​ស៊ី​សា​»​ ដែល​ត្រូវបាន​រក ឃើញថា​មាន​ជាតិ​គ្រឿងញៀន​កម្រិត​ខ្ពស់​នោះ​។​

​នៅក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង​ទេសចរណ៍ ក្នុង​រាជធានី​ភ្នំពេញ សម្តេច តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាស​ន៍​ថា «​យើង​ត្រូវ​បិទ​ក្រោលសេះ មុនពេល​ដែល​សេះ​ចេញ ផុត ឬក៏​សេះ​ដែល​ទើបនឹង​ចេញពី​ក្រោល យើង​ត្រូវ​ចាប់​ចូល​ក្រោល​វិញ ព្រោះ​វា​មិនទាន់​យឺត ពេល​ពេក​ទេ យើង​ត្រូវធ្វើ​សកម្មភាព​បន្ទាន់​បំផុត​អំពី​បញ្ហា​ស៊ី​សា​»​។​សម្តេច​តេជោ​ថ្លែងថា ស៊ីសា ​មិន​មាន​នៅក្នុង​បម្រាម​ហាមឃាត់​ទេ ប៉ុន្តែ​តាម​ការពិសោធន៍​រួច​ហើយ​គឺ​វា​មាន​ជាតិ​គ្រឿង ញៀន​កម្រិត​ខ្ពស់​តែម្តង ដែល​យើង​ត្រូវ​ដោះស្រាយ​រួមគ្នា​ក្នុង​កម្រិត​ជាតិ​របស់​យើង ព្រោះ​វា បាន​ក្លាយជា​ប្រធានបទ​ក្តៅគគុក ដែល​ត្រូវ​ចាត់ការ​ជាបន្ទាន់​។​

​របាយការណ៍​របស់​អភិបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញថា នៅក្នុង​ទីតាំង​ដែល​ជ្រក ក្រោម​ស្លាក​ខារ៉ាអូខេ និង​មណ្ឌល​កម្សាន្ត ២ កន្លែង អាជ្ញាធរ​បាន​រកឃើញ​យុវវ័យ​ចំនួន ៩៦ នាក់​អាយុ​ក្រោម ១៨ ឆ្នាំ ដែល​ភាគច្រើន​ជា​សិស្សសាលា ក្នុងនោះ​មាន​នារី​ចំនួន ៣៣ នាក់​ត្រូវ បាន​យក​ទៅ​អប់រំ និង​ឲ្យ​ឪពុកម្តាយ ឬ​អ្នក​អាណាព្យាបាល​ជា​អ្នក​មក​ធានា​កុំឲ្យ​មាន​សកម្មភាព ខុសឆ្គង​ដូច្នេះ​ទៀត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ទី កន្លែង​ទាំងអស់​ត្រូវ​គ្រប់គ្រង​ឲ្យបាន​ល្អ​បញ្ចប់​អាជីវកម្ម​ជក់​ស៊ី​សា​នេះ ។ យើង​បញ្ចប់​ការធ្វើ អាជីវកម្ម​ស៊ី​សា ហើយ​ក្នុង​ករណី​មិន​រាងចាល​ថ្ងៃក្រោយ​យើង​បិទ​ទីតាំង​តែ​ម្តង​។ ខ្ញុំ​សូម​អំពាវ នាវ​ដល់​អ្នកធ្វើអាជីវកម្ម​ស៊ី​សា សូម​បញ្ចប់​ជា​បន្ទាន់ សូម​មេត្តា​យោគយល់​ទៅ​ដល់​សង្គមជាតិ របស់​យើង សូមមេត្តា​យោគយល់​ដល់​អនាគតរ​បស់​កូន​ខ្មែរ សូមមេត្តា​កុំ​ចង់បាន​ផលចំណេញ ហើយ​បង្កើត​នូវ​ទុក្ខសោក​សម្រាប់​យុវជន និង​វ័យ​ជំទង់​របស់​ខ្មែរ ។ សូម​មាតាបិតា ឬ​អ្នក អាណា​ព្យាបាល​ជួយ​អប់រំ​កូនចៅ ដែល​មាន​សាច់ញាតិ​របស់​យើង​ដែល​បាន​ជ្រុលជ្រួស ដោយ ត្រូវ​ទាញ​ពួកគេ​ត្រឡប់​មក​វិញ ហើយ​យុវជន​ដែលជា​អ្នក​ជក់​ខ្លួនឯង​ក៏​ត្រូវតែ​ភ្ញាក់រលឹក​ថា ស៊ី សា​នេះ​ជា​ប្រភេទ​គ្រឿងញៀន ដែល​ត្រូវតែ​បញ្ឈប់​ខ្លួនឯង​ជាបន្ទាន់​។​

​នៅក្នុង​សុន្ទរកថា សម្តេច​តេ​ជោមាន​ប្រសាន៍​ថា ខ្ញុំ​សូម​កោតសរសើរ​អំពី​វឌ្ឍនភាព និង លទ្ធផល​នៃ​ការវាយតម្លៃ​ដំណាក់កាល​បឋម ព្រមទាំង​កោតសរសើរ និង​អបអរសាទរ​ចំពោះ ក្រុង​បាត់ដំបង ដែល​បាន​ពិន្ទុ​ល្អ​ឈាន​មុខ​គេ បន្ទាប់​មក​ក្រុង​សៀមរាប ក្រុងកែប និង​ក្រុង ពោធិ៍សាត់ និង​ស្នើ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់​ក្រុង ខណ្ឌ​បេក្ខភាព បន្ត​ខិតខំ​ថែម​ទៀត អនុវត្ត​តាម​សៀវភៅ​ការងារ អនុវត្ត​កម្មវិធី​ការងារ​ជា​យុទ្ធសាស្ត្រ ដើម្បី​ឈាន​ទៅ​ទទួល​ជ័យ លា​ភី​ផ្កា​រំដួល ២ ឬ ៣ ទង​នៅ​ឆ្នាំ ២០១៥ ដើម្បី​ឲ្យ​គ្រប់ក្រុង ខណ្ឌ​ទាំងអស់​អាច​ទទួល​ជ័យ លា​ភី ជា​ទីក្រុង​ស្អាត​ទាំងអស់ ដែល​ធ្វើ​កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ភាព​ទាក់ ទាញ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ ស្រប​តាម​ពាក្យស្លោក​អាស៊ាន «​អាស៊ានៈ​មាន អារម្មណ៍​កក់ក្តៅ​» ដែល​ជា​កត្តា​គន្លឹះ​ពន្លឿ​ន​ការធ្វើសមាហរណកម្ម នៃ​វិស័យ​ទេសចរណ៍ កម្ពុជា​ក្នុង​សហគមន៍​អាស៊ាន​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​៕​

ប្រភព៖ AKP

មតិយោបល់