បន្ទាយមានជ័យៈ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូន មុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន ១១នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយ ។
មុខសញ្ញាខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងយុទ្ធនាការទ្រង់ទ្រាយធំ ធ្វើការត្រួតពិនិត្យអ្នកបើកបររថយន្តគ្រប់ប្រភេទ ដែលបើកបរពេលយប់ ដោយរៀបចំចំនួន៣គោលដៅ លើកំណាត់ផ្លូវជាតិលេខ៥ចំនួន២កន្លែង គឺគោលដៅ ស្អានក្រឡរ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី គោលដៅប៉ុស្តិ៍រដ្ឋបាលនិមិត្ត ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និង ផ្លូវជាតិលេខ៦ គោលដៅមុខប៉ុស្តិ៍រដ្ឋបាលរហាល ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ ។
ក្នុងចំណោមពួកគេ គឺមានអ្នកបើកបររថយន្ត០៥នាក់ និងព្រូឡានចំនួន០២នាក់ កម្មករ០៣នាក់ និងអ្នកធ្វើចម្ការម្នាក់៕
មតិយោបល់