ភ្នំពេញៈ រដ្ឋបាលខណ្ឌដង្កោ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖
ចំពោះរាល់រថយន្ត រ៉ឺម៉ក ដែលដឹកជញ្ជូនដី ខ្សាច់ អេតចាយ និងសំណល់នានា ដែលដឹកជញ្ជូនមិនគ្របឲ្យបានត្រឹមត្រូវ ដឹកសំពីងសំពោង ចាក់ចោលពាសវាលពាសកាល ហូរ ធ្លាក់តាមដងផ្លូវ បង្កផលប៉ះពាល់ដល់បរិស្ថាន រដ្ឋបាលខណ្ឌដង្កោ នឹងធ្វើការឃាត់ទុក ដើម្បីធ្វើឲ្យរាងចាល និងផាកពិន័យតាមច្បាប់បរិស្ថាន ដោយពុំមានការបង់សេវាណាមួយគ្មានវិក្ក័យបត្រពីភ្នាក់ងារបរិស្ថានឡើយ។
សូមបញ្ជាក់៖ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន៕
មតិយោបល់