ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់! ស្រ្តីមានជំងឺប្រចាំកាយម្នាក់ សង្ស័យលេបថ្នាំលើសកម្រិត បណ្តាលឲ្យដេកស្លាប់

ភ្នំពេញ: ករណីស្រ្តីមានជំងឺប្រចាំកាយម្នាក់ ដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន សង្ស័យលេបថ្នាំលើសកម្រិត បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង កាលពីវេលាម៉ោង០៦និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ហេង សុជាតា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះទីតាំងកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មាន ពីកូនស្រីរបស់ជនរងគ្រោះ (សព) បានឲ្យដឹងថា ពេលកន្លងមក ម្តាយរបស់ខ្លួនជាជនរងគ្រោះ ធ្លាប់មានជំងឺប្រចាំកាយម្តងរួចមកហើយ ដោយធ្វើការលេបថ្នាំ មានការធូស្រាលច្រើន រហូតមកដល់មុនថ្ងៃកើតហេតុ ជនរងគ្រោះសង្ស័យជំងឺរើឡើងវិញ រូបខ្លួនជាកូនក៏នាំម្តាយទៅពេទ្យពិនិត្យ និងទិញថ្នាំយកមកប្រើប្រាស់ទៀត បានប្រហែល១០ថ្ងៃ រហូតមកដល់ព្រឹកថ្ងៃកើតហេតុ បានឡើងទៅហៅម្តាយ ស្រាប់តែឃើញម្តាយដេកស្លាប់បាត់ទៅហើយ និងដោយឃើញកញ្ចប់ថ្នាំនៅក្បែរផង ក៏មានការសង្ស័យថា ប្រហែលជាជនរងគ្រោះលេបថ្នាំ ហើយរួចចូលដេកក៏ស្លាប់តែម្តង ។

ក្រោយកើតហេតុសាច់ញាតិជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះពិនិត្យជាក់ស្តែងរួច ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់