ព័ត៌មានជាតិ

ឃាត់ខ្លួនម្ចាស់សម្អាងការម្នាក់ រកឃើញថ្នាំញៀនជិត ១គីទ្បូក្រាម

ភ្នំពេញ: កម្លាំងសមត្ថកិច្ចជំនាញការិយាល័យទី១០ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានចុះស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៩ និង ២០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយប្រតិបត្តិការនេះ គឺមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ា ចាន់ធី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរសម្អាងការ។

សម្ភារ:ដកហូតបានរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៩៩៩.៥៦ក្រាម (ជិត១គីឡូក្រាម) និងទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់