ភ្នំពេញៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កាលពីវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីក្រុមចោរមិនស្គាល់អត្តសញ្ញាណ គាស់ទំលុះទំលាយរបើកចំរឹងបង្អួចចូលក្នុងផ្ទះ លួចយកទ្រព្យសម្បត្តិមានតម្លៃ ដូចជាខ្សែកមាស ពេជ្រ អស់រាប់ម៉ឺន ដុល្លារ ស្ថិតក្នុងផ្ទះលេខ២៤ ផ្លូវលំភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ទុន ឬទ្ឋី ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ គ្រូបង្រៀន ទីលំនៅផ្ទះកើតហេតុខាងលើ។
សម្ភារបាត់បង់រួមមាន៖
-ខ្សែកផ្លាទីនពណ៌ស
-បន្តោងពេជ្រ
-ខ្សែដៃពេជ្រ
-កងដៃពេជ្រ
-ខ្សែកផ្លាទីនពណ៌ស
-បន្តោងរូបមេអំបៅពេជ្រ
-ក្រវិលផ្លាទីនស១គូរ
-ចិញ្ចៀនផ្លាទីនស១វង់
-ខ្សែកផ្លាទីនវែង១ខ្សែ
-ខ្សែកកូនប្រុសចំនួន២ខ្សែ
-ចិញ្ចៀនផ្លាទីន២វង់
-ក្រវិលកាវ៣គូរ
-បន្តោងខ្សែកផ្លាទីនចំនួន៤ សរុបទាំងអស់ចំនួន២ម៉ឺនដុល្លារអាមេរិក។
វត្ថុតាងដកហូតមាន៖
-ក្រយ៉ៅដៃចំនួន២កន្លែង និងបាតដៃចំនួន០២កន្លែង ជាប់នឹងកញ្ចក់បង្អួច
-ផ្តិតក្រយ៉ៅដៃដើម្បីប្រៀបធៀបបានចំនួន០៥នាក់ ក្នុងនោះម្ចាស់ផ្ទះ២នាក់ (ប្តីប្រពន្ខ)និងអ្នកខាងក្រៅប្រុស០៣នាក់។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ត្រូវជាម្ចាស់ផ្ទះបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង២៥នាទី មានកូនស្រីឈ្មោះ នួន និតរតនា អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន អូឌីត (EY) និងកូនប្រុស ២នាក់ទៀត ព្រមទាំងប្តីខ្ញុំបានចេញទៅរៀន និងធ្វើការអស់ចំណែក នាងខ្ញុំចេញទៅបង្រៀន ក្រោយគេបិទទ្វារផ្ទះចាក់សោរត្រឹមត្រូវ រហូតដល់ម៉ោង ១៥និង៣០នាទី នាងខ្ញុំក៏ត្រឡប់មកវិញដល់ផ្ទះ ប្តីនាងខ្ញុំក៏មកដល់ដែរ នាងខ្ញុំក៏ចាក់សោរចូល ស្រាប់តែឃើញបង្អួចមានស្នាមគាស់របើកចំរឹងបង្អួច និងទ្វារបន្ទប់ដេកហើយបាត់គ្រឿងអលង្កាតែម្តង៕
មតិយោបល់