ព័ត៌មានជាតិ

ទ្បូយកប់ កាន់តែ Zoom កាន់តែច្បាស់! ក្រុមហ៊ុន OPPO បង្ហាញលក្ខណៈពិសេសរបស់ទូរស័ព្ទ OPPO Reno10X Hybrid Zoom

ភ្នំពេញៈ នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនទូរស័ព្ទម៉ាក OPPO បានបង្ហាញពីលក្ខណៈពិសេសរបស់ទូរស័ព្ទម៉ាក OPPO Reno 10X Hybrid Zoom នៅសណ្ឋាគារសូហ្វីតែល ដែលការចូលរួមដោយលោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាគណៈអធិបតី។

OPPO គឺជាក្រុមហ៊ុនទូរស័ព្ទ SmartPhone ឈានមុខគេផងដែរ ក្នុងពិភពលោក ដោយក្នុងរយៈពេលជាង១០ឆ្នាំមកនេះ OPPO បានពង្រីកប្រតិបត្តិការរបស់ខ្លួន ទាំងនៅក្នុងតំបន់ និង អន្តរជាតិប្រមាណជា៤០ប្រទេសរួចមកហើយ ដែលមាន មជ្ឈមណ្ឌលស្រាវជ្រាវចំនួន៦ នៅទូទាំងពិភពលោក និងមជ្ឈមណ្ឌលរចនាអន្តរជាតិប្រចាំនៅទីក្រុងឡុងដ៍ ដែលមានក្រុមការងារវប្រមាណជាង ៤០,០០០នាក់ ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីផលិតផលទូរស័ព្ទថ្មី បំពេញសេចក្តីត្រូវការរបស់ អតិថិជនរបស់ខ្លួនឥតឈប់ឈរនៅទូទាំងពិភពលោក។

ក្នុងឆ្នាំ២០១៩នេះ គឺជាឆ្នាំនៃការចាប់ផ្តើមទសវត្សរ៍ទី២ នៃដំណើរ ការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន OPPO ដោយក្រុមហ៊ុន បានធ្វើការផ្លាស់ប្តូរថ្មី ដោយ Logo OPPO ពីមុនមាន Font អក្សររាងស្លីមបន្តិចនោះ ទៅជា Logo OPPO ថ្មីដែលមាន Font អក្សរមូល មានលក្ខណៈសាមញ្ញ និងងាយស្រួលចំណាំ ជាពិសេស ការផ្លាស់ប្តូរ Logo ថ្មី នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញនូវ វប្បធម៌ចម្រុះ ព្រមទាំងបង្ហាញពីភាពរីករាយ ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស មកពីគ្រប់ជាតិសាសន៍ផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុន OPPO នឹងបោះជំហានរបស់ខ្លួន ទៅរកទីផ្សារសកលភាវរូរនីយកម្ម ឲ្យបានកាន់តែឆាប់រហ័ស ឲ្យកាន់តែទូលំទូលាយ ជាមួយនឹងផលិតផលថ្មីៗ របស់ខ្លួន ដែលកំពុងត្រៀមបង្ហាញខ្លួន ក្នុងទីផ្សារសកលគឺ Reno series ជាដើម ដូច្នេះតទៅថ្ងៃមុខគ្រប់ផលិតផលថ្មីរបស់ OPPO ទាំងអស់ នឹងមកជាមួយនឹង Logo OPPO ថ្មី ជាទម្រង់អក្សរមូលដូចគ្នា ទៅនឹងការបង្កើត Brand Image ដែលថ្មី និង Creative ពីសំណាក់ក្រុមមនុស្ស ដែលមានគំនិតច្នៃប្រឌិតគ្មានដែនកំណត់ទាំងនោះ។

ក្រោយពីទទួលបានភាពជោគជ័យ ក្នុងការចែកចាយមូឌែលចុងក្រោយត្រកូល F ទាំងនៅប្រទេសកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឃន៍ និង កំពុងអភិវឌ្ឃន៍នានាលើសកលលោករួចមក នៅថ្ងៃនេះក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា បានបញ្ចេញនូវទូរស័ព្ទស៊េរថ្មីមួយម៉ូឌែលទៀត ដែល មានឈ្មោះថា OPPO Reno10X Hybrid Zoom ដែលជាស្មាតហ្វូន កំពុងតែធ្វើឲ្យមានភាពកក្រើកខ្លាំងទាំងនៅតំបន់អាស៊ី នៅប្រទេសចិន និងនៅតំបន់អ៊ឺរ៉ុប ដោយម៉ូឌែលនេះ បានបំពាក់នៅបច្ចេកវិទ្យា 60X Digital Zoom ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទ ដែលក្នុងនោះ OPPOReno10XHybridZoom កំពុងតែបានឆក់យកបេះដូងក្រុមជំនាញអ្នកថតរូប ឬ Professional Photographers ល្បីៗជាច្រើននៅលើពីភពលោក មកចាប់អារម្មណ៍លើ ម៉ូឌែលនេះ ព្រោះវាជាប្រភេទទូរស័ព្ទ ដែលអាចប្រើប្រាស់ក្នុងការថតរូបដូច Camera 4K ក្នុងការថតរូបសន្លឹក និង រូបភាពវីដេអូ ព្រមទាំងអាចមានសមត្ថភាពផលិតឯកសារតូចធំ បានយ៉ាងងាយស្រួល។
លើសពីនេះទៅទៀត OPPO បាននឹងដំណើរ ការបច្ចេកវិទ្យា 5G លើស៊េរីទូរស័ព្ទReno មានដូចReno5G, Reno10xHybridZoom និងRenoModel ផងដែរ ដែល ទាំងអស់នេះ សុទ្ធតែគុណសម្បត្តិ នៃការវិវឌ្ឍន៍ខ្លួនដ៏ទំនើប និងចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO។

សូមរញ្ជាក់ថា លក្ខណៈពិសេសរបស់ស្មាតហ្វូន OPPO Reno 10X Hybrid Zoom មានសេនស័រកាមេរ៉ា 3 នៅផ្នែកខាងក្រោយ ដូចជាសេនស័រលើកាមេរ៉ាទំហំ 48MP ជាកាមរ៉ាដើម + 13MP ដែលជា Len កាមេរ៉ាប្រភេទ Telephoto+8MP សម្រាប់ជំនួយលើការថតរូបជាលក្ខណៈ Ultra-Wide Angle បន្ថែមទៀត ចំណែកឯ Len ប្រភេទ Periscope អាចធ្វើការ Zoom បានដល់ទៅ 10 ដងនោះ ក៏មានភ្ជាប់មកជាមួយមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័របានផងដែរ ព្រោះវាអាចធ្វើឲ្យរូបភាព នៅតែរក្សាលក្ខណៈច្បាស់ល្អ កាន់តែ Zoom កាន់តែច្បាស់ ដូច្នេះកាន់តែលែងមានបញ្ហាទៀតហើយលើការ Zoom សម្រាប់បច្ចេកកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom ៕

https://youtu.be/NMvwbkvFBDQ

មតិយោបល់