ត្បូងឃ្មុំៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៩ វេលាម៉ោង ៣និង០០នាទីទៀបភ្លឺ ត្រង់ចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះឈ្មោះ ចន ជឿន ភេទប្រុស អាយុ ៥៤ឆ្នាំជាតិខ្មែរ បានយកខ្សែរនីឡុងពណ៌ខ្មៅប្រវែង៧.២០ ម៉ែត្រចងកដោយភ្ជាប់ និងរនូតផ្ទះមានកម្ពស់ ២.៣ ៨ម៉ែត្របណ្ដាលឲ្យស្លាប់ ខណ:ពេលដែលជនរងគ្រោះដេកក្រោមផ្ទះតែម្នាក់ឯង ។
ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជី រោទិ៍ទី២ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវលើសពសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារអត្តឃាត (ចងក) ប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុ៖ ជនរងគ្រោះមានជំងឺប្រចាំកាយដូចជា ទាចទឹករបេងសួត និងស្អិតក្រពះពោះ វៀន។
ក្រោយកើតហេតុសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់