ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ រថយន្តធំបុកអ្នកជិះកង់ស្លាប់មួយរំពេចយ៉ាងអាណោចអធ័ម

សៀមរាប: កាលពីវេលាម៉ោង ២និង៦នាទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកកង់ ស្ថិតត្រង់ចំណុចផ្លូវបំបែកសាលាយាយអេង តាមបណ្ដោយផ្លូវជាតិលេខ៦៣ ភូមិអារញ្ញសាគរ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។

រថយន្តម៉ាក ហ៊ីណូ ពាក់ស្លាកលេខ ប.មានជ័យ 3A-0157 អ្នកបើកបរឈ្មោះ រុន ស្នា ភេទប្រុស អាយុ ៣៦ឆ្នាំ(ឃាត់ខ្លួន) រស់នៅភូមិឃុំកើតហេតុខាងលើ ធ្វើដំណើរពីលិចរួចបត់ទៅត្បូង ក៏បុកអ្នកជិះកង់ឈ្មោះ បេ វ៉ុន ភេទស្រី អាយុ ៥៣ឆ្នាំ (ស្លាប់) មានទីលំនៅភូមិឃុំជាមួយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ច ចុះអន្តរាគមន៍វាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការនគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់