ព័ត៌មានជាតិ

តាក់ស៊ីជនជាតិចិនម្នាក់ បើកបុកឡានធំចតឈប់ដេក បណ្ដាលឲ្យរងការខូចខាត

ព្រះសីហនុ: នៅវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅ
ចន្លោះគីឡូម៉ែត្រ១៥៨-១៥៩ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្ត ម៉ាក BYD ផ្លាកលេខ2B-1857 អ្នកបើកបរឈ្មោះ GUAN LIANLIN (ជនជាតិចិន) អាយុ ២៩ឆ្នាំ មុខរបរ បើកតាក់ស៊ី រស់ភូមិដំណាក់ត្រយីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើដំណើរពីព្រះសីហនុទៅភ្នំពេញ មកដល់ចំនុចខាងលើក បានរេចង្កូតបុករថយន្ត ម៉ាកFUSO
ផ្លាកលេខ 3D-1550 ចតឈប់ដេក។

បច្ចុប្បន្នប៉ូលិសចរាចរណ៍អធិការដ្ឋានស្រុកព្រៃនប់ យកទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់