មណ្ឌលគិរីៈ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៤០នាទី មនុស្សម្នាក់ក្នុងចំណោម ៦នាក់ បានរងនូវការគាបសង្កត់ពីទម្ងន់ឈើ រហូតដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតហតុ កើតឡើងពេលដឹកជញ្ជូនឈើក្តារ តាមរយៈគោយន្តកន្ត្រៃ ស្ថិតក្បែរចម្ការចេក ក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះមានឈ្មោះ ប៉ក់ ស៊ុន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ មានស្រុកកំណើត នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុក ព្រែកប្រសប់ ខេត្ត ក្រចេះ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគលសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់