ព័ត៌មានជាតិ

ឳពុកម្តាយក្តុកក្តួល យ៉ាងពន់ពេក ខណៈកូនរត់លេងជាមួយក្មេងដទៃ បានធ្លាក់ទឹកលង់ស្លាប់

កំពង់ឆ្នាំងៈ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣៥នាទី មានករណីកុមារាម្នាក់ បានរត់លេងជាមួយក្មេងដទៃទៀត បណ្តាលឲ្យធ្លាក់ចូលទៅក្នុងទឹកទន្លេលង់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិ ព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សពក្មេងរងគ្រោះឈ្មោះ ស៊ន លីហាវ អាយុ០២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

ករណីខាងលើនេះ បើយោងតាមការសាកសួរ និងការបំភ្លឺពីឪពុកជនរងគ្រោះ និងអ្នកជិតខាងបញ្ជាក់ថា ឈ្មោះ ស៊ន លីហាវ បានរត់លេងជាមួយក្មេងតូចៗគ្នាវា ហើយស្រាប់តែបាត់ក្មេងរងគ្រោះប្រហែលកន្លះម៉ោង ក៏ផ្អើលនាំគ្នាដើររកភ្លាម តែដំបូងរកនៅលើគោករកមិនឃើញ ក៏ទៅរាវរកតាមច្រាំងទន្លេ ទើបឃើញលង់ទឹកស្លាប់ ។

ហេតុការណ៍នេះ បើឆ្លងតាមការធ្វើកោសល្យវិច្ច័យ របស់កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា កុមារារងគ្រោះខាងលើ ពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធើ្វបុណ្យតាមប្រពៃណី​ ៕

មតិយោបល់