ភ្នំពេញៈ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ស្ត្រីចំណាស់ម្នាក់ ខណៈដែលកំពុងមានផ្ទៃពោះ ៣ខែ ត្រូវបានសាច់ញាតិ ក្រុមគ្រួសារអះអាងថា គ្រាដែលអស់កម្លាំងពេក ទិញភេសជ្ជៈមួយកំប៉ុង និងពងទាកូន២គ្រាប់ មកហូបបែរជារឹងថ្គាម ថប់ណែនស្ទះដង្ហើម សន្លប់បាត់មាត់ក មិនដឹងថាមកពីមូលហេតុអ្វី បង្កឲ្យភ្ញាក់ផ្អើលនៅផ្ទះជួលក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះ ចែត ចិន្តា អាយុ ៤២ឆ្នាំ មុខរបរនៅផ្ទះ កំពុងមានផ្ទៃពោះ៣ខែ មានប្តីឈ្មោះ នីម ធី អាយុ ៤៨ឆ្នាំ មុខរបរ សន្តិសុខ មានកូន៣នាក់ ប្រុស១នាក់ ស្រី២នាក់ មានស្រុកកំណើត ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទីលំនៅផ្លូវលំ ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ តែទៅជួលផ្ទះស្នាក់នៅចំណុចខាងលើ។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺបេះដូងផង ហើយកំពុងមានផ្ទៃពោះ៣ខែទៀត មុនពេលកើតហេតុ ជនរងគ្រោះត្អូញថា អស់កម្លាំងហេវហត់ រួចក៏ដើរទៅទិញ ភេសជ្ជៈ និងពងទាកូន២គ្រាប់ មកហូប លុះហូបអស់មិនដឹងថា មកពីអ្វី ឬប្រតិកម្មយ៉ាងដូចម្តេចនោះទេ បែជារឹងថ្គាម ថប់ស្ទះដង្ហើម សន្លប់ស្តូក ទើបផ្អើលឆោឡោ ពលរដ្ឋក្នុងភូមិ ទូរស័ព្ទ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
សូមបញ្ជាក់៖ ស្ថានភាពជម្ងឺរបស់ជនរងគ្រោះ មិនដឹងថាមកពីមូលហេតុអ្វីនោះទេ បែជាកើតមានអាការៈបែបនេះ៕
មតិយោបល់