ព័ត៌មានអន្តរជាតិ

អាមេរិក​ នឹងលក់​គ្រឿងសព្វាវុធ​ឲ្យកោះ​តៃវ៉ាន់​ ចំពេលមានការតានតឹងក្នុងសង្គ្រាម​ពាណិជ្ជកម្ម ជាមួយចិន

អាមេរិកៈ ​ទោះបីជាមានសកម្មភាពប្រឆាំង រួមទាំងកំពុងមានវិវាទក្នុងសង្គ្រាម​ពាណិជ្ជកម្ម ជាមួយចិនក៏ដោយ មកទល់ពេលថ្មីៗនេះ គេមើលឃើញថា អាមេរិក នៅតែបន្ត​គម្រោងលក់​រថក្រោះ ​និង​អាវុធ​ថ្មីៗជាច្រើន​គ្រឿង​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ជាង​២​ពាន់​លាន​ដុល្លារ​​ឯណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន reuters ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

កាលពី​ខែ​មីនាកន្លងទៅ ប្រធានាធិបតី​កោះតៃវ៉ាន់ ​​លោកស្រី Tsai Ing-wen បាន​និយាយ​​ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាន​យល់ព្រមនឹងសំណើ ពាកក់ព័ន្ធ​​គម្រោងលក់​អាវុធ​ថ្មីៗ​ជាច្រើន ដល់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ ដើម្បី​បង្កើន​ការការពារ​ខ្លួន សម្រាប់​ប្រឈម​នឹង​សម្ពាធ​ពី​ប្រទេសចិន​។

ដោយគ្រឿង​សព្វាវុធទាំង​នោះ រួមមាន​រថក្រោះ​M1A2 Abrams ក៏ដូចជាអាវុធ​ប្រឆាំង​រថក្រោះ​ និង​អាវុធ​ប្រឆាំង​យន្តហោះ​ជាច្រើន​គ្រឿងផងដែរ៕

មតិយោបល់