ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់! បុរសម្នាក់បង្កហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ស្ថិតក្នុងផ្ទះភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង។

ជនសង្ស័យឈ្មោះ ឡាច រ៉ុន ភេទប្រុស អាយុ ៥៨ឆ្នាំ (ឃាត់ខ្លួន) មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាន និងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់