ព័ត៌មានជាតិ

ជនក្លែងបន្លំ​ជា​នគរបាល​ ឆ​បោក​យក​លុយ​ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ សមត្ថកិច្ច កំពុងតាមចាប់ខ្លួនហើយ

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ ​បានឲ្យដឹងថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​ និង​ត្រួតពិនិត្យ​រួច​មក​ បុគ្គល​ឈ្មោះ​ ឆាយ​ ឆដា​ ដែល​ប្រើ​ឯកសណ្ឋាន​នគរបាល​ និង​ត្រូវ​បាន​បណ្តាញ​សង្គម​ចុះ​ផ្សាយ​ថា​ ពាក់ព័ន្ធ​ការ​បោក​ ប្រាស់​ ឬ​យក​លុយ​ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​នោះ​ មិន​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ​នោះ​ទេ​ ។​ បុគ្គល​នេះ​ គឺជា​មនុស្ស​ក្លែងបន្លំ​ជា​នគរបាល​ ។​

បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តែ​តាម​ស្រាវជ្រាវ​ និង​ស្វែងរក​បុគ្គល​នេះ​ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ និង​សាកសួរ​បន្ត​៕

មតិយោបល់