កំពង់ធំៈ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២០ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន២ករណីរួមមាន៖
១/ជនរងគ្រោះឈ្មោះ ដុំ សុខនេន ភេទប្រុស អាយុ ២ ឆ្នាំ រស់នៅភូមិភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។
មូលហេតុ៖ ជនរងគ្រោះរត់ទៅចាំផ្លូវឪពុកមកពីរកត្រី បណ្តាលឲ្យធ្លាក់ទឹកលង់ស្លាប់ ។
២/ជនរងគ្រោះឈ្មោះ ស វ៉ន ភេទស្រី អាយុ ៨០ ឆ្នាំ រស់នៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពងធំ។
មូលហេតុ៖ជនរងគ្រោះចុះស្រង់ស្លឹកត្នោតក្នុងទឹកស្រះ ងងឹតមុខដួលបណ្តាលឲ្យលង់ស្លាប់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យកត់កំណត់ហេតុ ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់