ព័ត៌មានជាតិ

រថយន្តដឹកប្រេងឥន្ធន: PTT ពន្លះប្រុសស្រី២នាក់ស្លាប់ភ្លាមៗនៅ…

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកប្រេងឥន្ធន: PTT និងម៉ូតូហុងដាឌ្រីម បណ្តាលឲ្យមានជនរងគ្រោះ ប្រុសស្រី ០២នាក់ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ស្ថិតក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងទីតាំងកន្លែងកើតហេតុនិងទាក់ទងរកសាច់ញ្ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់