ព័ត៌មានជាតិ

អុញនោះ! លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះត្រូវបានដកតួនាទីហើយ…

កំពង់ចាមៈ យោងតាមផេករបស់លោកអភិបាលខេត្តកំពង់ចាម គួច ចំរើន បានឲ្យដឹងថា៖ ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក ។
គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត ។
សូមបងប្អូនប្រជាជន អញ្ជើញហូប នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ ៕

 

មតិយោបល់