ព័ត៌មានជាតិ

មកពីដាក់អង្គប់កណ្ដុរវិញត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ​ផ្អើលនៅ ស្រុកពាមរក៏

ព្រៃវែង: នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៥ និង២៥ នាទីមានករណីរន្ទះបាញ់ស្លាប់ជនរងគ្រោះម្នាក់មានឈ្មោះ យាន យាត ភេទ ប្រុស អាយុ 20 ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៏ នៅចំណុចចុងព្រែករំលេចបណ្ដាលឲ្យស្លាប់។
មូលហេតុ: ជនរងគ្រោះមកពីដាក់អង្គប់កណ្ដុរ។
បច្ចុប្បន្នសាកសពត្រូវបានបងប្អូនយកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់