ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រូបភាព​ញៀន​ថ្នាំ​របស់​នាង Angelina Jolie ត្រូវបាន​ទម្លាយ​

​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​កត់ត្រា​ពី​នាង Angelina Jolie ញៀន​ថ្នាំ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​។​​មុននឹង​ក្លាយជា សកម្មជន​មនុស្សធម៌ និង ម្តាយ​ដែល​មាន​កូន ៦ នាក់ នាង Angelina Jolie ធ្លាប់​មាន​អតីតកាល ញៀន​ថ្នាំ ហេ​រ៉ូ​អ៊ីន និង កូកាអ៊ីន នៅ​ផ្ទះល្វែង​មួយកន្លែង ។

​កាលពី​ឆ្នាំ ២០១១ នាង Angelina Jolie បាន​ចែករំលែក​ជាមួយនឹង​អតីកាល​ដ៏​ខ្មៅ​ងងឹត​របស់​នាង ថា “​ខ្ញុំ​បាន​ឆ្លងកាត់​ការលំបាក ក្នុង​អំឡុងពេល​នោះ ដោយ​មាន​សំណាង​រស់រាន​ជីវិត មិន​ស្លាប់​នៅ​វ័យក្មេង​” ។​

​ទំព័រ National Enquirer នៅ​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​រូបថត​ជា​ច្រើន​សន្លឹក និង​ថត​ជា​វីដេអូ​ឃ្លិប​ដែល​មាន​រយៈពេល ១៦ នាទី​ជា​លក្ខណៈ​ផ្តាច់មុខ ដែល​បង្ហាញ​ពី​សកម្មភាព​ញៀន​ថ្នាំ​របស់​នាង Angelina Jolie នៅ​ថ្ងៃ​នេះ​ឲ្យដឹងថា “​មុខ​របស់​នាង​ស្ថិតនៅ​ក្នុង​លក្ខណៈ​ភ័យខ្លាច និង​ដៃ​របស់​នាង​មាន​របួស​ដោយ​ការ​អា និង​ចាក់​ខ្លួនឯង ” ។​

​បុរស​ចំណាស់​វ័យ ៦៨ ឆ្នាំ Franklin Meyer បានឲ្យដឹងថា “​គាត់​ធ្លាប់​លក់​ថ្នាំ​ហេ​រ៉ូ​អ៊ីន និង​កូកាអ៊ីន សម្រាប់​នាង​” ។​
Franklin Meyer បាន​បន្ថែមទៀតថា រូបថត និង​វីដេអូ​នេះ ត្រូវ​បាន​ថត​កាលពី​ឆ្នាំ ២០០០ ពេល​នាង​មាន​អាយុ ២៥ ឆ្នាំ ដោយ​បង្ហាញ​ពី​សកម្មភាព សន្ទនា​អំពី​ការរួមរ័ក ជាមួយនឹង Meyer និង Thornton នាង​បាន​និយាយថា “​នាង​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​បាន​រួមរ័ក​ជាមួយនឹង​គ្នា​”៕​
//i1272.photobucket.com/albums/y389/domneng/3D/AngelinaJolie4_zps97a6c95b.jpg
//i1272.photobucket.com/albums/y389/domneng/3D/AngelinaJolie6_zps70c44edc.jpg
//i1272.photobucket.com/albums/y389/domneng/3D/AngelinaJolie3_zps4782f5a5.jpg
//i1272.photobucket.com/albums/y389/domneng/3D/AngelinaJolie5_zpsd5b2ffaa.jpg
//i1272.photobucket.com/albums/y389/domneng/3D/AngelinaJolie2_zpscabcc34e.jpg
//i1272.photobucket.com/albums/y389/domneng/3D/AngelinaJolie1_zps0509bc31.jpg
//i1272.photobucket.com/albums/y389/domneng/3D/AngelinaJolie7_zpsfa8cf350.jpg
//i1272.photobucket.com/albums/y389/domneng/3D/AngelinaJolie8_zps4ef29324.jpg
//i1272.photobucket.com/albums/y389/domneng/3D/AngelinaJolie9_zps2e921c12.jpg
//i1272.photobucket.com/albums/y389/domneng/3D/AngelinaJolie10_zpsebcaa433.jpg

មតិយោបល់