កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ របស់រាជរដ្ឋាភិបាល និងបទបញ្ជាររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគបាលជាតិ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី នៅចំណុចទួលអង្គរអិន ស្ថិតក្នុងភូមិត្រយងពង ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំនាញស្រុកបាធាយ និងជំនាញស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ០៨ខាងលើទី១.ឈ្មោះ គា និត ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ទី២.ឈ្មោះអ៊ាត សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្គៀ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី៣.ឈ្មោះសេក គា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរោងដំរី ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ទី៤.ឈ្មោះម៉ាន មុំ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រដាស(ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ទី៥.ឈ្មោះហេន ហាវ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ទី៦.ឈ្មោះចាន់ សុផេត ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រដាស់(ក) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ទី៧.ឈ្មោះធី ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ទី៨.ឈ្មោះអៃ ពេជ្រពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្របែក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់ ទូរស័ព្ទដៃចំនួន ០៩គ្រឿង និងម៉ូតូចំនួន០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់